ទំព័រដើម
About us
km
English
العربية
español
português
Français
Русский
اردو
azərbaycanca
Ўзбек
Deutsch
Shqip
فلبيني مرناو
براهوئي
български
বাংলা
ဗမာ
bosanski
polski
தமிழ்
ไทย
татар теле
română
isiZulu
سنڌي
සිංහල
Kiswahili
svenska
нохчийн мотт
Soomaali
тоҷикӣ
غجري
Pulaar
Pulaar
Tiếng Việt
قمري
कश्मीरी
한국어
македонски
bahasa Melayu
മലയാളം
magyar
हिन्दी
Hausa
Èdè Yorùbá
ελληνικά
қазақ тілі
فارسی
Türkçe
עברית
中文
Bahasa Indonesia
Wikang Tagalog
dansk
پښتو
Tamazight
አማርኛ
أنكو
ئۇيغۇرچە
Luganda
తెలుగు
日本語
ትግርኛ
غموقي
Кыргызча
नेपाली
Kurdî
italiano
Nederlands
čeština
українська
eesti
suomi
Адыгэбзэ
Norwegian
latviešu
slovenščina
монгол
íslenska
ქართული
tamashaq
ދިވެހި
Հայերէն
slovenčina
Afrikaans
Türkmençe
башҡорт теле
afaan oromoo
ភាសាខ្មែរ
ಕನ್ನಡ
Bassa
Lingala
lietuvių
bamanankan
Soninke
Malagasy
Mandinka
Sängö
Wollof
Cham
Qhichwa simi
Српски
Afaraf
hrvatski
Kinyarwanda
aymar aru
Jóola
Bi zimanê Kurdî
Akan
ଓଡ଼ିଆ
Chichewa
авар мацӀ
Igbo
isiXhosa
मराठी
Fɔ̀ngbè
ગુજરાતી
Mɛnde
ГӀалгӀай
Mõõré
অসমীয়া
Maguindanao
Dagbani
Yao
Ikirundi
Bisaya
Ruáingga
فارسی دری
Sesotho
ਪੰਜਾਬੀ
créole
ພາສາລາວ
ទំព័រដើម
About us
Contact Us
អំពី អ៊ិពនូអាប់ហ្ពាស رضي الله عنهما បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ បានមានប្រសាសន៍ទៅកាន់ មូអាស ពិន ហ្ជាហ្ពាល់ នៅពេលដែលលោកតែងតាំងគាត់ទៅកាន់ប្រទេសយេមែនថា៖ “ពិ...
នៅពេលដែលណាពី ﷺ បញ្ជូន មូអាស ពិន ហ្ជាហ្ពាល់ ទៅកាន់ប្រទេសយេមែនក្នុងនាមជាអ្នកអំពាវនាវទៅកាន់អល់ឡោះជាម្ចាស់ និងជាអ្នកបង្រៀនច្បាប់អ៊ីស្លាមដល់ពួកគេ លោកបានបញ្...
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه ពិតណាស់គាត់បាននិយាយថា៖ មានគេនិយាយថា៖ ឱ រ៉ស៊ូលុលឡោះ! ﷺ! តើអ្នកណាដែលរីករាយចំពោះការជួយអន្តរាគមន៍(ស្ហាហា្វអាត់)របស់លោកជាង...
ណាពី ﷺ លោកបានប្រាប់ថា ពិតណាស់ មនុស្សដែលរីករាយបំផុតចំពោះការជួយអន្តរាគមន៍(ស្ហាហា្វអាត់)របស់លោកជាងគេនៅថ្ងៃបរលោក គឺបុគ្គលដែលពោលថា៖ “لا إله إلا الله” (គ្មា...
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ យើងមិនត្រូវការស្ហ៊ីរិក(ដៃគូ)ឡើយ។ ហ...
ណាពី ﷺ លោកបានប្រាប់យើងថា ពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា ជាការពិតណាស់ ទ្រង់មិនត្រូវការស្ហ៊ីរិក(ដៃគូ)ឡើយ ព្រោះទ្រង់មហាមានលើសលប់ មិនត្រូវការអ្...
អំពី អ៊ូមើរ ពិន អាល់ខត្តប رضي الله عنه បាននិយាយថា៖ ខ្ញុំបានឮណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ចូរពួកអ្នកកុំលើកតម្កើងខ្ញុំហួសហេតុ ដូចដែលពួកណាសរ៉នី(ពួកគ្រឹស...
ណាពី ﷺ លោកបានហាមឃាត់ការលើកតម្កើងហួសហេតុ និងហួសពីដែនកំណត់ច្បាប់ក្នុងការសរសើរដល់រូបដល់ ហើយផ្តល់នូវលក្ខណៈសម្បត្តិឲ្យលោកនូវលក្ខណៈសម្បត្តិឬទង្វើណាមួយរបស់អល...
អំពី អាប់ទុលឡោះ ពិន អាំរ៍ رضي الله عنهما ពិតណាស់ ណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ចូរពួកអ្នកផ្សព្វផ្សាយចុះអំពីខ្ញុំ ទោះបីមួយប្រយោគក៏ដោយ។ ហើយពួកអ្នកអាចនិយា...
ណាពី ﷺ លោកបង្គាប់ប្រើពួកយើងឲ្យផ្សព្វផ្សាយចំណេះដឹងអំពីលោកពីគម្ពីរគួរអាន និងស៊ុណ្ណះ ទោះជាវាតិចតួចត្រឹមតែមួយអាយ៉ាត់(វាក្យខណ្ឌ)នៃគួរអាន ឬហាទីស្ហក៏ដោយ តែភ...
ពិតប្រាកដណាស់ អ្នកនឹងទៅជួបក្រុមមួយនៃពួកអះលីគីតាប(ពួកដែលអល់ឡោះប្រទានគម្ពីរឲ្យ)។ ហេតុនេះ នៅពេលដែលអ្នកទៅដល់ពួកគេ ចូរអ្នកអំពាវនាវពួកគេឲ្យធ្វើសាក្សីថា គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះ ហើយពិតណាស់ មូហាំម៉ាត់ គឺជាអ្នកនាំសា...
អំពី អ៊ិពនូអាប់ហ្ពាស رضي الله عنهما បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ បានមានប្រសាសន៍ទៅកាន់ មូអាស ពិន ហ្ជាហ្ពាល់ នៅពេលដែលលោកតែងតាំងគាត់ទៅកាន់ប្រទេសយេមែនថា៖ “ពិតប្រាកដណាស់ អ្នកនឹងទៅជួបក្រុមមួយនៃពួកអះលីគីតាប(ពួកដែលអល់ឡោះប្រទានគម្ពីរឲ្យ)។ ហេតុនេះ នៅពេលដែលអ្នកទៅដល់ពួកគេ ចូរអ្នកអំពាវនាវពួកគេឲ្យធ្វើសាក្សីថា គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះ ហើយពិតណាស់ មូហាំម៉ាត់ គឺជាអ្នកនាំសាររបស់អល់ឡោះ។ ប្រសិនបើ ពួកគេប្រតិបត្ដិតាមអ្នកចំពោះរឿងនោះហើយ ចូរអ្នកប្រាប់ពួកគេថា ពិតណាស់ អល់ឡោះបានដាក់កាតព្វកិច្ចលើពួកគេឲ្យសឡាតប្រាំពេលក្នុងមួយថ្ងៃមួយយប់។ ប្រសិនបើពួកគេប្រតិបត្ដិតាមអ្នកចំពោះរឿងនោះហើយ ចូរអ្នកប្រាប់ពួកគេទៀតថា អល់ឡោះបានដាក់កាតព្វកិច្ចលើពួកគេឲ្យបរិច្ចាគហ្សាកាត់ដោយត្រូវយកពីអ្នកមាននៃពួកគេ និងបរិច្ចាគទៅឲ្យអ្នកក្រីក្រនៃពួកគេ។ ហើយប្រសិនបើពួកគេប្រតិបត្ដិតាមអ្នកចំពោះរឿងនោះហើយ ដូច្នេះ ចូរពួកអ្នកប្រុងប្រយ័ត្នចំពោះការយកទ្រព្យដែលល្អៗរបស់ពួកគេ(ក្នុងពេលដកហ្សាកាត់) ហើយចូរអ្នកប្រុងប្រយ័ត្នចំពោះការបួងសួងរបស់អ្នកដែលត្រូវគេបំបាន ព្រោះគ្មានរនាំងខណ្ឌរវាងការបួងសួងរបស់គេនិងអល់ឡោះនោះឡើយ”។
Hadeeth details
។ មនុស្សដែលរីករាយបំផុតចំពោះការជួយអន្តរាគមន៍(ស្ហាហា្វអាត់)របស់ខ្ញុំជាងគេនៅថ្ងៃបរលោក គឺបុគ្គលដែលពោលថា៖ “لا إله إلا الله” (គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះ) ដោយស្មោះសចេញពីដួងចិត្តនិងខ្លួនប្រាណរបស់គេ។...
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه ពិតណាស់គាត់បាននិយាយថា៖ មានគេនិយាយថា៖ ឱ រ៉ស៊ូលុលឡោះ! ﷺ! តើអ្នកណាដែលរីករាយចំពោះការជួយអន្តរាគមន៍(ស្ហាហា្វអាត់)របស់លោកជាងគេនៅថ្ងៃបរលោកនោះ? រ៉ស៊ូលុលឡោះ ﷺ លោកបានឆ្លើយថា៖ ឱ អាពូហ៊ូរ៉យរ៉ោះ! ខ្ញុំពិតជាគិតថា គ្មាននរណាម្នាក់សួរខ្ញុំអំពីរឿងនេះមុនអ្នកនោះឡើយ ព្រោះខ្ញុំបានឃើញពីការយកចិត្តទុកដាក់របស់អ្នកចំពោះ(ការរៀន)ហាទីស្ហ។ មនុស្សដែលរីករាយបំផុតចំពោះការជួយអន្តរាគមន៍(ស្ហាហា្វអាត់)របស់ខ្ញុំជាងគេនៅថ្ងៃបរលោក គឺបុគ្គលដែលពោលថា៖ “لا إله إلا الله” (គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះ) ដោយស្មោះសចេញពីដួងចិត្តនិងខ្លួនប្រាណរបស់គេ។
Hadeeth details
យើងមិនត្រូវការស្ហ៊ីរិក(ដៃគូ)ឡើយ។ ហេតុនេះ បុគ្គលណាធ្វើទង្វើអ្វីមួយដោយស្ហ៊ីរិកមកចំពោះយើង(ដើម្បីយើងផង និងអ្នកផេ្សងផង) យើងនឹងបោះបង់គេ និងទង្វើស្ហ៊ីរិករបស់គេចោល(យើងមិនផ្ដល់ផលបុណ្យឲ្យឡើយ)...
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ យើងមិនត្រូវការស្ហ៊ីរិក(ដៃគូ)ឡើយ។ ហេតុនេះ បុគ្គលណាធ្វើទង្វើអ្វីមួយដោយស្ហ៊ីរិកមកចំពោះយើង(ដើម្បីយើងផង និងអ្នកផេ្សងផង) យើងនឹងបោះបង់គេ និងទង្វើស្ហ៊ីរិករបស់គេចោល(យើងមិនផ្ដល់ផលបុណ្យឲ្យឡើយ)”។
Hadeeth details
“ចូរពួកអ្នកកុំលើកតម្កើងខ្ញុំហួសហេតុ ដូចដែលពួកណាសរ៉នី(ពួកគ្រឹស្ទាន)បានលើកតម្កើងណាពីអ៊ីសា កូនប្រុសរបស់ ម៉ារយ៉ាំ(លោកយេស៊ូ)។ តាមពិត រូបខ្ញុំគឺជាខ្ញុំបម្រើរបស់អល់ឡោះប៉ុណ្ណោះ។ ហេតុនេះ សូមពួកអ្នកនិយាយថា៖ (ខ្ញុំជា)បម្រើរបស់ទ្រង់ និងជាអ្នកនាំសាររបស់...
អំពី អ៊ូមើរ ពិន អាល់ខត្តប رضي الله عنه បាននិយាយថា៖ ខ្ញុំបានឮណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ចូរពួកអ្នកកុំលើកតម្កើងខ្ញុំហួសហេតុ ដូចដែលពួកណាសរ៉នី(ពួកគ្រឹស្ទាន)បានលើកតម្កើងណាពីអ៊ីសា កូនប្រុសរបស់ ម៉ារយ៉ាំ(លោកយេស៊ូ)។ តាមពិត រូបខ្ញុំគឺជាខ្ញុំបម្រើរបស់អល់ឡោះប៉ុណ្ណោះ។ ហេតុនេះ សូមពួកអ្នកនិយាយថា៖ (ខ្ញុំជា)បម្រើរបស់ទ្រង់ និងជាអ្នកនាំសាររបស់ទ្រង់”។
Hadeeth details
“ចូរពួកអ្នកផ្សព្វផ្សាយចុះអំពីខ្ញុំ ទោះបីមួយប្រយោគក៏ដោយ។ ហើយពួកអ្នកអាចនិយាយពីរឿងរ៉ាវនៃអម្បូរអ៊ីស្រាអែលបាន គ្មានបញ្ហាអ្វីឡើយ។ ហើយជនណាដែលភូតកុហកមកលើខ្ញុំដោយចេតនា ចូរឲ្យគេរៀបចំកន្លែងរបស់គេនៅក្នុងឋាននរកចុះ”។...
អំពី អាប់ទុលឡោះ ពិន អាំរ៍ رضي الله عنهما ពិតណាស់ ណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ចូរពួកអ្នកផ្សព្វផ្សាយចុះអំពីខ្ញុំ ទោះបីមួយប្រយោគក៏ដោយ។ ហើយពួកអ្នកអាចនិយាយពីរឿងរ៉ាវនៃអម្បូរអ៊ីស្រាអែលបាន គ្មានបញ្ហាអ្វីឡើយ។ ហើយជនណាដែលភូតកុហកមកលើខ្ញុំដោយចេតនា ចូរឲ្យគេរៀបចំកន្លែងរបស់គេនៅក្នុងឋាននរកចុះ”។
Hadeeth details
ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាកុំធ្វើឲ្យផ្នូររបស់ខ្ញុំក្លាយជារូបបដិមា(ដែលគេគោរពបូជា)...
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖ ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាកុំធ្វើឲ្យផ្នូររបស់ខ្ញុំក្លាយជារូបបដិមា(ដែលគេគោរពបូជា)។ អល់ឡោះជាម្ចាស់ទ្រង់បានដាក់បណ្ដាសាចំពោះក្រុមមួយដែលយកផ្នូរណាពីទាំងឡាយរបស់ពួកគេធ្វើជាម៉ាស្ជិត”។
Hadeeth details
“ចូរពួកអ្នកកុំចាត់ទុកផ្ទះរបស់ពួកអ្នកជាផ្នូរ ហើយចូរពួកអ្នកកុំយកផ្នូររបស់ខ្ញុំធ្វើជាកន្លែងធ្វើបុណ្យ។ ប៉ុន្ដែចូរពួកអ្នកសឡាវ៉ាតមកចំពោះខ្ញុំចុះ ព្រោះការសឡាវ៉ាតរបស់ពួកអ្នកនឹងមកដល់ខ្ញុំ ទោះជាពួកអ្នកស្ថិតនៅទីណាក៏ដោយ”។...
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ចូរពួកអ្នកកុំចាត់ទុកផ្ទះរបស់ពួកអ្នកជាផ្នូរ ហើយចូរពួកអ្នកកុំយកផ្នូររបស់ខ្ញុំធ្វើជាកន្លែងធ្វើបុណ្យ។ ប៉ុន្ដែចូរពួកអ្នកសឡាវ៉ាតមកចំពោះខ្ញុំចុះ ព្រោះការសឡាវ៉ាតរបស់ពួកអ្នកនឹងមកដល់ខ្ញុំ ទោះជាពួកអ្នកស្ថិតនៅទីណាក៏ដោយ”។
Hadeeth details
“ជនណាដែលបានស្បថនឹងអ្វីផេ្សងក្រៅពីអល់ឡោះ គេពិតជាក្លាយបានបោះបង់ជំនឿ(កាហ្វៀរ) ឬបានធ្វើស្ហ៊ីរិកហើយ”។...
អំពី អ៊ិពនូអ៊ូមើរ رضي الله عنهما ពិតណាស់ គាត់បានឮបុរសម្នាក់ពោលថា៖ ទេ សូមស្បថនឹងកាក់ហ្ពះ។ ពេលនោះ អ៊ិពនូអ៊ូមើរ ក៏និយាយថា៖ គេមិនត្រូវស្បថនឹងអ្វីផេ្សងក្រៅពីអល់ឡោះឡើយ ព្រោះខ្ញុំបានឮរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ជនណាដែលបានស្បថនឹងអ្វីផេ្សងក្រៅពីអល់ឡោះ គេពិតជាក្លាយបានបោះបង់ជំនឿ(កាហ្វៀរ) ឬបានធ្វើស្ហ៊ីរិកហើយ”។
Hadeeth details
“វិនាសអន្ដរាយហើយអ្នកដែលធ្វើអ្វីៗជ្រុលហួសហេតុ
អំពី អាប់ទុលឡោះ ពិន ម៉ាស្អ៊ូទ បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “វិនាសអន្ដរាយហើយអ្នកដែលធ្វើអ្វីៗជ្រុលហួសហេតុ”។ លោកបានមានប្រសាសន៍ដូចនេះចំនួនបីដង។
Hadeeth details
“ឋានសួគ៌នៅជិតបុគ្គលគ្រប់រូបនៃពួកអ្នកជាងខ្សែស្បែកជើងរបស់គេទៅទៀត ហើយឋាននរកក៏ដូច្នោះដែរ”។...
អំពី អ៊ិពនូម៉ាស៊្អូទ رضي الله عنه បាននិយាយថា៖ ណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ឋានសួគ៌នៅជិតបុគ្គលគ្រប់រូបនៃពួកអ្នកជាងខ្សែស្បែកជើងរបស់គេទៅទៀត ហើយឋាននរកក៏ដូច្នោះដែរ”។
Hadeeth details
“ឋាននរកត្រូវបានហ៊ុមព័ទ្ធដោយចំណង់តណ្ហា។ ចំណែកឯឋានសួគ៌វិញត្រូវបានហ៊ុមព័ទ្ធដោយប្រការដែលគេមិនចូលចិត្ត”។...
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ឋាននរកត្រូវបានហ៊ុមព័ទ្ធដោយចំណង់តណ្ហា។ ចំណែកឯឋានសួគ៌វិញត្រូវបានហ៊ុមព័ទ្ធដោយប្រការដែលគេមិនចូលចិត្ត”។
Hadeeth details
“ការប្រើស៊ីវ៉ាក(ដុសធេ្មញ) គឺសម្អាតមាត់ធ្មេញ និងធ្វើឲ្យព្រះជាម្ចាស់ពេញចិត្ដ”។
អំពី អាអ៊ីស្ហះ رضي الله عنها បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ការប្រើស៊ីវ៉ាក(ដុសធេ្មញ) គឺសម្អាតមាត់ធ្មេញ និងធ្វើឲ្យព្រះជាម្ចាស់ពេញចិត្ដ”។
Hadeeth details
‹
1
2
›
Share
Use the QR code to easily share the message of Islam with others
Copy Link
copied!
ទាក់ទងមកកាន់ពួកយើង
×
ឈ្មោះ
អ៊ីមែល
Text Message
ទាក់ទងមកកាន់ពួកយើង
×
Thanks for contacting us. We will check your message insha Allah.
Share