- ហាមឃាត់មិនឱ្យទុកផ្ទះចោលដោយមិនមានការគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់។
- ហាមឃាត់ការធ្វើដំណើរគ្រាន់តែដើម្បីទៅមើលផ្នូរណាពី ﷺ ព្រោះលោកបង្គាប់ប្រើឲ្យសឡាវ៉ាតលើរូបលោក និងបានប្រាប់ថា វានឹងទៅដល់លោក។ តាមពិត គេព្យាយាមធ្វើដំណើរ គោលបំណងគឺដើម្បីបានទៅដល់ម៉ាស្ជិតណាពី និងប្រតិបត្តិសឡាតនៅទីនោះប៉ុណ្ណោះ។
- ហាមឃាត់មិនឲ្យយកការទៅមើលផ្នូររបស់ណាពី ﷺ ជាការធ្វើបុណ្យ តាមរយការទៅមើលផ្នូរលោកដដែលៗជាញឹកញាប់ក្នុងលក្ខណៈពិសេសជាក់លាក់ និងក្នុងពេលវេលាកំណត់ជាក់លាក់។ ហើយក៏ដូច្នោះដែរ ចំពោះការទៅមើលផ្នូរផ្សេងៗទៀត។
- កិត្តិយសខ្ពង់ខ្ពស់របស់ណាពី ﷺ ចំពោះម្ចាស់របស់លោក ដោយច្បាប់ឥស្លាមបានបង្គាប់ប្រើឲ្យសឡាវ៉ាត និងសាឡាមលើលោកនៅគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។
- ដោយការហាមឃាត់ការសឡាតនៅទីផ្នូរត្រូវបានទទួលស្គាល់ក្នុងចំណោមសហាហ្ពាត់ ហេតុដូច្នេះហើយទើបណាពី ﷺ លោកហាមមិនឲ្យចាត់ទុកផ្ទះដូចទីផ្នូរដែលគេមិនសឡាតនៅទីនោះ។