- អត្ថន័យនៃការធ្វើសាក្សីថា “لا إله إلا الله” (គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះ គឺការថ្វាយនូវការគោរពសក្ការៈ(អ៊ីហ្ពាហ្ទាត់)ចំពោះអល់ឡោះតែមួយអង្គគត់ ហើយបោះបង់ចោលការគោរពសក្ការៈចំពោះអ្វីផ្សេងក្រៅពីទ្រង់។
- អត្ថន័យនៃការធ្វើសាក្សីថា “محمدا رسول الله” (មូហាំម៉ាត់ គឺជាអ្នកនាំសារ(រ៉សូល)របស់អល់ឡោះ) គឺការមានជំនឿលើលោក និងអ្វីដែលលោកបាននាំមក ហើយជឿជាក់ថា រូបលោក គឺជាអ្នកនាំសារចុងក្រោយបង្អស់របស់អល់ឡោះមកកាន់មនុស្សជាតិ។
- ការនិយាយទៅកាន់អ្នកដែលចេះដឹងនិងអ្នកដែលមានភាពស្រដៀងគ្នាមិនដូចគ្នានឹងការនិយាយទៅកាន់អ្នកដែលគ្មានចំណេះដឹងឡើយ។ ដូច្នោះហើយណាពី ﷺ លោកបានដាស់រំលឹក មូអាសដោយប្រសាសន៍របស់លោកថា៖ “ពិតប្រាកដណាស់ អ្នកនឹងទៅជួបក្រុមមួយនៃពួកអះលីគីតាប”។
- អ្នកមូស្លីមត្រូវមានចំណេះដឹងអំពីសាសនារបស់ខ្លួនឲ្យច្បាស់លាស់ ដើម្បីរំដោះខ្លួនពីភាពសង្ស័យរបស់អ្នកសង្ស័យ។ ក៏ដូច្នោះដែរ អ្នកដែលស្វែងរកចំណេះដឹង។
- ភាពមិនត្រឹមត្រូវនៃសាសនាយូដា និងសាសនាគ្រឹស្ទាន ក្រោយពីអល់ឡោះបានចាត់តាំងណាពីមូហាំម៉ាត់ ﷺ ជាអ្នកនាំសារ។ ពិតណាស់ ពួកគេមិនស្ថិតក្នុងចំណោមអ្នកដែលទទួលជោគជ័យនៅថ្ងៃបរលោកឡើយ លុះត្រាតែពួកគេចូលសាសនាឥស្លាម និងមានជំនឿចំពោះណាពី ﷺ។