- ការព្រមានពីការបំពានព្រំដែនច្បាប់ក្នុងការលើកតម្កើងនិងកោតសរសើរនរណាម្នាក់ ព្រោះវានាំទៅរកអំពើស្ហ៊ីរិក។
- អ្វីដែលណាពី ﷺ លោកបានព្រមាន គឺពិតជាបានកើតឡើងប្រាកដមែននៅក្នុងប្រជាជាតិនេះ ដោយមានក្រុមដែលជ្រុលនិយមចំពោះរ៉ស៊ូលុលឡោះ ﷺ មានក្រុមដែលជ្រុលនិយមចំពោះក្រុមគ្រួសាររបស់លោក(آل البيت) និងមានក្រុមដែលជ្រុលនិយមចំពោះកុសលបុគ្គល(វ៉ើលី) ហើយពួកគេទាំងអស់ក៏បានធ្លាក់ចូលទៅក្នុងអំពើស្ហ៊ីរិក។
- រ៉ស៊ូលុលឡោះ ﷺ បានពណ៌នាចំពោះខ្លួនលោកថា ពិតណាស់ រូបលោកជាខ្ញុំបម្រើរបស់អល់ឡោះដើម្បីបញ្ជាក់ថា រូបលោកជាខ្ញុំបម្រើម្នាក់ដែលគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់ដែលគេមិនអនុញ្ញាតឱ្យបង្វែរជូនលោកនូវអ្វីមួយដែលជាលក្ខណៈពិសេសនៃព្រះជាម្ចាស់នោះឡើយ។
- រ៉ស៊ូលុលឡោះ ﷺ បានពណ៌នាចំពោះខ្លួនលោកថា ពិតណាស់ រូបលោកជាអ្នកនាំសាររបស់អល់ឡោះដើម្បីបញ្ជាក់ថា រូបលោកជាអ្នកនាំសារដែលត្រូវបានបញ្ជូនមកពីអល់ឡោះជាម្ចាស់។ ដូច្នេះ ចាំបាច់ត្រូវតែជឿជាក់លើរូបលោក និងដើរតាមលោក។