- ទទួលស្គាល់ការជួយអន្តរាគមន៍(ស្ហាហ្វាអាត់)របស់ណាពី ﷺ នៅថ្ងៃបរលោក ហើយការជួយអន្តរាគមន៍នេះ គឺសម្រាប់តែអ្នកដែលមានជំនឿចំពោះអល់ឡោះតែមួយគត់ប៉ុណ្ណោះ។
- ការជួយអន្តរាគមន៍របស់ណាពី ﷺ គឺជាការទទូចអង្វរករទៅកាន់អល់ឡោះជាម្ចាស់សូមកុំឲ្យទ្រង់បញ្ចូលអ្នកដែលសក្តិសមនឹងចូលឋាននរកទៅក្នុងឋាននរក និងអ្នកដែលបានចូលហើយសូមឲ្យបញ្ចេញជននោះពីឋាននរកមកវិញ ចំពោះជនទាំងឡាយដែលមានជំនឿចំពោះអល់ឡោះតែមួយគត់(មានតាវហេទក្នុងខ្លួន)។
- ឧត្តមភាពនៃកាលីម៉ះតាវហេទ(لا إله إلا الله) ចំពោះអ្នកដែលពោលវាដោយចិត្តស្មោះសចំពោះអល់ឡោះ និងឥទ្ធិពលដ៏ធំធេងរបស់វា។
- ការសម្រេចឲ្យបាននូវកាលីម៉ះតាវហេទ(لا إله إلا الله) គឺតាមរយៈការដឹងអំពីអត្ថន័យរបស់វា និងអនុវត្តទៅតាមអ្វីដែលវាទាមទារ។
- ឧត្តភាពរបស់អាពូហ៊ូរ៉យរ៉ោះ رضي الله عنه និងការយកចិត្តទុកដាក់របស់គាត់ចំពោះចំណេះដឹង។