- ការបំពានព្រំដែននៃច្បាប់អ៊ីស្លាមទាក់ទងនឹងផ្នូរណាពី និងកុសលបុគ្គលទាំងឡាយ ធ្វើឱ្យផ្នូរទាំងនោះត្រូវបានគេគោរពបូជាក្រៅពីអល់ឡោះ។ ដូច្នេះ ចាំបាច់ត្រូវប្រុងប្រយ័ត្នរាល់មធ្យោបាយទាំងឡាយដែលនាំទៅរកអំពើស្ហ៊ីរិក។
- ការទៅកាន់ទីផ្នូរក្នុងបំណងលើកតម្កើង និងគោរពសក្ការៈនៅទីនោះ គឺមិនត្រូវបានអនុញ្ញាតឡើយ ទោះបីជាផ្នូររបស់អ្នកដែលមានឋានៈជិតនឹងអល់ឡោះជាម្ចាស់យ៉ាងណាក៏ដោយ។
- ហាមឃាត់ការសង់ម៉ាស្ជិតលើផ្នូរ។
- ហាមឃាត់មិនឱ្យសឡាតនៅទីផ្នូរ ទោះជាគេមិនបានសាងសង់ម៉ាស្ជិតនៅទីនោះក៏ដោយ លើកលែងតែការសឡាតលើសពដែលគេមិនទាន់បានសឡាតឲ្យ។