- ក្នុងចំណោមមូលហេតុនៃការធ្លាក់ចូលទៅក្នុងចំណង់តណ្ហា គឺការលម្អរបស់ស្ហៃតនចំពោះប្រការអាក្រក់ រហូតធ្វើឲ្យមនុស្សមើលឃើញថាវាជាប្រការល្អ ហើយគេក៏ទោរទន់ទៅកាន់វា។
- បង្គាប់ប្រើឲ្យនៅឲ្យឆ្ងាយពីចំណង់តណ្ហាដែលគេហាមឃាត់ ព្រោះវាជាផ្លូវនាំទៅកាន់ឋាននរក ហើយត្រូវមានភាពអត់ធ្មត់យកឈ្នះប្រការដែលខ្លួនមិនចូលចិត្ត ព្រោះវាជាផ្លូវនាំទៅកាន់ឋានសួគ៌។
- ឧត្តមភាពនៃការតស៊ូព្យាយាមជម្នះនឹងកិលេសតណ្ហាខ្លួនឯងនៅក្នុងការគោរពសក្ការៈ និងការអត់ធ្មត់យកឈ្នះប្រការដែលខ្លួនមិនចូលចិត្ត និងការលំបាកនានាដែលហ៊ុមព័ទ្ធការគោរពប្រតិបត្តិ។