ច្បាប់ដើមដើម្បីចំឡងបកប្រែ

Share

{ជាការពិតណាស់ ភ្នំសហ្វានិងភ្នំម៉ារវ៉ាស់គឺជាផ្នែកមួយ នៃសញ្ញាក្នុងការគោរពសក្ការៈចំពោះអល់ឡោះ។ ហេតុនេះបុគ្គល ណាដែលធ្វើហាជ្ជី ឬអ៊ំរ៉ោះនៅហ្ពៃតល់ឡោះ គឺគ្មានទោសពៃរ៍អ្វី ឡើយទៅលើគេដែលគេសាអ៊ីរវាងភ្នំទាំងពីរនេះ។ ហើយបុគ្គល ណាដែលបានស្ម័្រគចិត្ដធ្វើអំពើល្អ ពិតប្រាកដណាស់អល់ឡោះមហា ដឹងគុណ មហាដឹង។} (សូរ៉ោះអាល់ហ្ពាក៏រ៉ោះ : 158).
۞ إِنَّ ٱلصَّفَا وَٱلۡمَرۡوَةَ مِن شَعَآئِرِ ٱللَّهِۖ فَمَنۡ حَجَّ ٱلۡبَيۡتَ أَوِ ٱعۡتَمَرَ فَلَا جُنَاحَ عَلَيۡهِ أَن يَطَّوَّفَ بِهِمَاۚ وَمَن تَطَوَّعَ خَيۡرٗا فَإِنَّ ٱللَّهَ شَاكِرٌ عَلِيمٌ
{ហើយចូរពួកអ្នកបំពេញកាតព្វកិច្ចហាជ្ជី និងអ៊ំរ៉ោះដើម្បី អល់ឡោះ។ ហើយប្រសិនបើពួកអ្នកត្រូវបានគេរារាំងគឺពួកអ្នកត្រូវ សំឡេះសត្វជំនូនណាមួយដែលងាយរក ហើយពួកអ្នកកុំទាន់កោរ សក់ លុះត្រាតែសត្វជំនូនទៅដល់កន្លែងរបស់វា(កន្លែងសំឡេះ) សិន។ រីឯអ្នកណាក្នុងចំណោមពួកអ្នកមានជំងឺ ឬមានអ្វីធ្វើឱ្យឈឺ ចាប់នៅលើក្បាលរបស់គេ(គេអាចកោរសក់ឬគ្របក្បាលបាន) តែ ត្រូវទទួលពិន័យដោយការបួស(បីថ្ងៃ) ឬបរិច្ចាគទាន ឬសំឡេះ សត្វជំនូន(ពពែមួយក្បាល)។ ហើយនៅពេលដែលពួកអ្នកមាន សុវត្ថិភាព ហើយអ្នកបានធ្វើហាជ្ជីតាម៉ាត់តួក អ្នកនោះត្រូវសំឡេះ សត្វជំនូនណាមួយដែលងាយស្រួល។ តែបើអ្នកណាគ្មានលទ្ធភាព គឺត្រូវបួសរយៈពេលបីថ្ងៃនៅក្នុងខែធ្វើហាជ្ជី និងប្រាំពីរថ្ងៃទៀតនៅ ពេលដែលពួកអ្នកបានត្រឡប់មកវិញ(មកដល់កន្លែងរបស់ពួកគេ) ទាំងអស់នោះគឺគម្រប់ដប់ថ្ងៃ។ ការធ្វើដូចេ្នះ គឺសម្រាប់អ្នកណាដែល មិនមែនជាអ្នករស់នៅជុំវិញម៉ាស្ជិទហារ៉ម(ម៉ាក្កះ)។ ហើយចូរពួក អ្នកកោតខ្លាចអល់ឡោះ និងជ្រាបថា ពិតប្រាកដណាស់ អល់ឡោះ ជាអ្នកធ្វើទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុត។} (សូរ៉ោះអាល់ហ្ពាក៏រ៉ោះ : 196).
وَأَتِمُّواْ ٱلۡحَجَّ وَٱلۡعُمۡرَةَ لِلَّهِۚ فَإِنۡ أُحۡصِرۡتُمۡ فَمَا ٱسۡتَيۡسَرَ مِنَ ٱلۡهَدۡيِۖ وَلَا تَحۡلِقُواْ رُءُوسَكُمۡ حَتَّىٰ يَبۡلُغَ ٱلۡهَدۡيُ مَحِلَّهُۥۚ فَمَن كَانَ مِنكُم مَّرِيضًا أَوۡ بِهِۦٓ أَذٗى مِّن رَّأۡسِهِۦ فَفِدۡيَةٞ مِّن صِيَامٍ أَوۡ صَدَقَةٍ أَوۡ نُسُكٖۚ فَإِذَآ أَمِنتُمۡ فَمَن تَمَتَّعَ بِٱلۡعُمۡرَةِ إِلَى ٱلۡحَجِّ فَمَا ٱسۡتَيۡسَرَ مِنَ ٱلۡهَدۡيِۚ فَمَن لَّمۡ يَجِدۡ فَصِيَامُ ثَلَٰثَةِ أَيَّامٖ فِي ٱلۡحَجِّ وَسَبۡعَةٍ إِذَا رَجَعۡتُمۡۗ تِلۡكَ عَشَرَةٞ كَامِلَةٞۗ ذَٰلِكَ لِمَن لَّمۡ يَكُنۡ أَهۡلُهُۥ حَاضِرِي ٱلۡمَسۡجِدِ ٱلۡحَرَامِۚ وَٱتَّقُواْ ٱللَّهَ وَٱعۡلَمُوٓاْ أَنَّ ٱللَّهَ شَدِيدُ ٱلۡعِقَابِ
{ពេលវេលាធ្វើហាជ្ជីគឺក្នុងអំឡុងខែដែលត្រូវបានគេដឹង យ៉ាងច្បាស់ ។ ហើយអ្នកណាដែលបានបំពេញកាតព្វកិច្ចហាជ្ជីក្នុង អំឡុងខែទាំងនេះ គេមិនត្រូវរួមភេទនិងមិនត្រូវល្មើសនឹងបទ បញ្ជា ផេ្សងៗរបស់អល់ឡោះ ហើយមិនត្រូវឈ្លោះប្រកែកគ្នាក្នុង ពេលកំពុងធ្វើហាជ្ជីឡើយ។ ហើយអំពើល្អណាមួយដែលពួកអ្នក សាងគឺអល់ឡោះដឹងទាំងអស់។ ហើយចូរពួកអ្នកនាំស្បៀងអាហារ ទៅជាមួយផង ជាការពិតណាស់ស្បៀងដ៏ល្អបំផុតនោះគឺការកោត ខ្លាចអល់ឡោះ។ ហើយចូរពួកអ្នកកោតខ្លាចយើង ឱបញ្ញាជន ទាំងឡាយ.} (សូរ៉ោះអាល់ហ្ពាក៏រ៉ោះ : 197).
ٱلۡحَجُّ أَشۡهُرٞ مَّعۡلُومَٰتٞۚ فَمَن فَرَضَ فِيهِنَّ ٱلۡحَجَّ فَلَا رَفَثَ وَلَا فُسُوقَ وَلَا جِدَالَ فِي ٱلۡحَجِّۗ وَمَا تَفۡعَلُواْ مِنۡ خَيۡرٖ يَعۡلَمۡهُ ٱللَّهُۗ وَتَزَوَّدُواْ فَإِنَّ خَيۡرَ ٱلزَّادِ ٱلتَّقۡوَىٰۖ وَٱتَّقُونِ يَٰٓأُوْلِي ٱلۡأَلۡبَٰبِ
{ពួកអ្នកគ្មានទោសពៃរ៍អ្វីឡើយដែលពួកអ្នកស្វែងរក លាភសក្ការៈ(តាមរយៈជំនួញក្នុងពេលដែលពួកអ្នកធ្វើហាជ្ជី)ពី ម្ចាស់របស់ពួកអ្នក។ ហើយនៅពេលដែលពួកអ្នកវិលត្រឡប់ពី អារ៉ហ្វះ វិញ ចូរពួកអ្នករំលឹកទៅចំពោះអល់ឡោះនៅឯម៉ាស្ហ-អារីលហារ៉ម។ ហើយចូរពួកអ្នករំលឹកទៅចំពោះទ្រង់ដូចអ្វីដែល ទ្រង់បានចង្អុលបង្ហាញដល់ពួកអ្នក ហើយពួកអ្នកកាលពីមុនពិតជា ស្ថិតនៅក្នុងចំណោមពួកដែលវងេ្វង។} (សូរ៉ោះអាល់ហ្ពាក៏រ៉ោះ : 198).
لَيۡسَ عَلَيۡكُمۡ جُنَاحٌ أَن تَبۡتَغُواْ فَضۡلٗا مِّن رَّبِّكُمۡۚ فَإِذَآ أَفَضۡتُم مِّنۡ عَرَفَٰتٖ فَٱذۡكُرُواْ ٱللَّهَ عِندَ ٱلۡمَشۡعَرِ ٱلۡحَرَامِۖ وَٱذۡكُرُوهُ كَمَا هَدَىٰكُمۡ وَإِن كُنتُم مِّن قَبۡلِهِۦ لَمِنَ ٱلضَّآلِّينَ
{បន្ទាប់មកចូរពួកអ្នកចាកចេញពីកន្លែង(អារ៉ហ្វះ)ដែល មនុស្សម្នាបានចាកចេញនោះ ហើយចូរទទូចសុំការលើកលែងទោស ពីអល់ឡោះចុះ។ ពិតប្រាកដណាស់ អល់ឡោះមហាអភ័យទោស មហាអាណិតស្រឡាញ់។} (សូរ៉ោះអាល់ហ្ពាក៏រ៉ោះ : 199).
ثُمَّ أَفِيضُواْ مِنۡ حَيۡثُ أَفَاضَ ٱلنَّاسُ وَٱسۡتَغۡفِرُواْ ٱللَّهَۚ إِنَّ ٱللَّهَ غَفُورٞ رَّحِيمٞ
{ហើយនៅពេលដែលពួកអ្នកបានបពា្ចប់កិច្ចការហាជ្ជី សព្វគ្រប់ ចូរពួកអ្នករំលឹកទៅចំពោះអល់ឡោះប្រៀបដូចជាការ រំលឹករបស់ពួកអ្នកចំពោះជីដូនជីតារបស់ពួកអ្នក ឬរំលឹកឱ្យលើស ពីនេះ។ ហើយក្នុងចំណោមមនុស្សលោកមានអ្នកបួងសួងសុំថាៈ ឱម្ចាស់របស់ពួកយើង. សូមទ្រង់មេត្ដាប្រទានឱ្យពួកយើង(មាន សុខភាពល្អ ទ្រព្យសម្បតិ្ដ និងកូនចៅ..)នៅក្នុងលោកិយនេះផង។ ប៉ុន្ដែនៅថ្ងៃបរលោកគេមិនទទួលបានផលអ្វីឡើយ។} (សូរ៉ោះអាល់ហ្ពាក៏រ៉ោះ : 200).
فَإِذَا قَضَيۡتُم مَّنَٰسِكَكُمۡ فَٱذۡكُرُواْ ٱللَّهَ كَذِكۡرِكُمۡ ءَابَآءَكُمۡ أَوۡ أَشَدَّ ذِكۡرٗاۗ فَمِنَ ٱلنَّاسِ مَن يَقُولُ رَبَّنَآ ءَاتِنَا فِي ٱلدُّنۡيَا وَمَا لَهُۥ فِي ٱلۡأٓخِرَةِ مِنۡ خَلَٰقٖ
{ហើយក្នុងចំណោមពួកគេមានអ្នកបួងសួងសុំថាៈ ឱ ម្ចាស់របស់ពួកយើង. សូមទ្រង់មេត្ដាប្រទានដល់ពួកយើងនូវប្រការ ល្អ(សុខភាព ជីវភាពធូរធារ ចំណេះដឹង...)នៅក្នុងលោកិយនេះ និង ប្រការល្អ(ឋានសួគ៌)នាថ្ងៃបរលោក ហើយសូមរក្សាការពារពួក យើងពីទារុណកម្មនៃភ្លើងនរកផង។} (សូរ៉ោះអាល់ហ្ពាក៏រ៉ោះ : 201).
وَمِنۡهُم مَّن يَقُولُ رَبَّنَآ ءَاتِنَا فِي ٱلدُّنۡيَا حَسَنَةٗ وَفِي ٱلۡأٓخِرَةِ حَسَنَةٗ وَقِنَا عَذَابَ ٱلنَّارِ
{អ្នកទាំងនោះនឹងទទួលបានផលល្អពីអ្វីដែលពួកគេបាន សាង។ ហើយអល់ឡោះជាអ្នកកាត់សេចក្ដីយ៉ាងរហ័សបំផុត។} (សូរ៉ោះអាល់ហ្ពាក៏រ៉ោះ : 202).
أُوْلَٰٓئِكَ لَهُمۡ نَصِيبٞ مِّمَّا كَسَبُواْۚ وَٱللَّهُ سَرِيعُ ٱلۡحِسَابِ
{ហើយចូរពួកអ្នករំលឹកទៅចំពោះអល់ឡោះក្នុងចំនួន ថ្ងៃដែលបានកំណត់ ដូចេ្នះអ្នកណាចង់ប្រញាប់(ចាកចេញពីមីណា) ក្នុងរយៈពេលពីរថ្ងៃដំបូង(នៃថ្ងៃតាស្ហរិក)គឺគ្មានទោសកំហុសចំពោះ គេឡើយ។ ចំណែកឯអ្នកណាដែលចង់ពន្យារពេល(រហូតដល់ថ្ងៃទី ដប់បី)នោះ ក៏គ្មានទោសកំហុសដែរសម្រាប់អ្នកដែលកោតខ្លាច អល់ឡោះ។ ហើយចូរពួកអ្នកកោតខ្លាចអល់ឡោះ និងត្រូវដឹងថាៈ ពិតប្រាកដណាស់ ពួកអ្នកនឹងត្រូវគេប្រមូលផ្ដុំទៅចំពោះទ្រង់វិញ។} (សូរ៉ោះអាល់ហ្ពាក៏រ៉ោះ : 203).
۞ وَٱذۡكُرُواْ ٱللَّهَ فِيٓ أَيَّامٖ مَّعۡدُودَٰتٖۚ فَمَن تَعَجَّلَ فِي يَوۡمَيۡنِ فَلَآ إِثۡمَ عَلَيۡهِ وَمَن تَأَخَّرَ فَلَآ إِثۡمَ عَلَيۡهِۖ لِمَنِ ٱتَّقَىٰۗ وَٱتَّقُواْ ٱللَّهَ وَٱعۡلَمُوٓاْ أَنَّكُمۡ إِلَيۡهِ تُحۡشَرُونَ
{ពិតប្រាកដណាស់ ផ្ទះ(ទីកន្លែងគោរពសក្ការៈ)ដំបូងបង្អស់ ដែលគេបានដាក់សម្រាប់មនុស្សលោកនោះគឺនៅឯម៉ាក្កះដែលពោរ ពេញទៅដោយពរជ័យនិងជាការចង្អុលបង្ហាញសម្រាប់មនុស្សលោក ទាំងអស់។} (សូរ៉ោះអាលីអុិមរ៉ន : 96).
إِنَّ أَوَّلَ بَيۡتٖ وُضِعَ لِلنَّاسِ لَلَّذِي بِبَكَّةَ مُبَارَكٗا وَهُدٗى لِّلۡعَٰلَمِينَ
{នៅទីនោះ មានភស្តតាងដ៏ច្បាស់លាស់ជាច្រើន ដូចជា ម៉ាកមអ៊ីព្រហ៊ីមជាដើម។ ហើយអ្នកណាបានចូលទៅទីនោះគេនឹង មានសុខសន្តិភាព។ ហើយអល់ឡោះបានដាក់កាតព្វកិច្ចលើមនុស្ស លោកឱ្យធ្វើបុណ្យហាជ្ជីនៅផ្ទះរបស់អល់ឡោះ(ម៉ាក្កះ)ចំពោះអ្នក ដែលមានលទ្ធភាពទៅដល់។ ហើយបើអ្នកណាបានបដិសេធ ពិត ប្រាកដណាស់ អល់ឡោះមិនត្រូវការអ្វីមួយពីពិភពទាំងអស់ឡើយ។} (សូរ៉ោះអាលីអុិមរ៉ន : 97).
فِيهِ ءَايَٰتُۢ بَيِّنَٰتٞ مَّقَامُ إِبۡرَٰهِيمَۖ وَمَن دَخَلَهُۥ كَانَ ءَامِنٗاۗ وَلِلَّهِ عَلَى ٱلنَّاسِ حِجُّ ٱلۡبَيۡتِ مَنِ ٱسۡتَطَاعَ إِلَيۡهِ سَبِيلٗاۚ وَمَن كَفَرَ فَإِنَّ ٱللَّهَ غَنِيٌّ عَنِ ٱلۡعَٰلَمِينَ
{ឱបណ្ដាអ្នកដែលមានជំនឿ. ចូរពួកអ្នកអនុវត្ដតាមពាក្យសន្យាចុះ។ គេបានអនុញ្ញាតឱ្យពួកអ្នកបរិភោគគ្រប់សត្វពាហនៈ លើកលែងតែអ្វីដែលគេនឹងសូត្រប្រាប់ពួកអ្នក(អំពីការហាមឃាត់) ដោយមិនអនុញ្ញាតឱ្យពួកអ្នកប្រមាញ់សត្វ ខណៈដែលពួកអ្នកពាក់ អៀសរ៉ម(ពេលធ្វើហាជ្ជី ឬអ៊ំរ៉ោះ)។ ពិតប្រាកដណាស់ អល់ឡោះ កាត់សេចក្ដីលើអ្វីដែលទ្រង់មានចេតនា។} (សូរ៉ោះអាល់ម៉ាអ៊ីដះ : 1).
يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُوٓاْ أَوۡفُواْ بِٱلۡعُقُودِۚ أُحِلَّتۡ لَكُم بَهِيمَةُ ٱلۡأَنۡعَٰمِ إِلَّا مَا يُتۡلَىٰ عَلَيۡكُمۡ غَيۡرَ مُحِلِّي ٱلصَّيۡدِ وَأَنتُمۡ حُرُمٌۗ إِنَّ ٱللَّهَ يَحۡكُمُ مَا يُرِيدُ