{ឱបណ្ដាអ្នកមានជំនឿ. ចូរពួកអ្នកកុំល្មើសនឹងសញ្ញាណ របស់អល់ឡោះ និងកុំល្មើសនៅកុ្នងខែហារ៉ម និងអាល់ហាទយ៉ា ហើយនិងអាល់កឡាអ៊ិត និងអ្នកដែលមកពៃតាល់ហារ៉ម ដើម្បី ស្វែងរកលាភសក្ការៈ និងការអនុគ្រោះពីម្ចាស់របស់ពួកគេ។ ប៉ុន្ដែ នៅពេលណាពួកអ្នកបានបពា្ចប់អៀសរ៉ម(ហាជី្ជ ឬអ៊ំរ៉ោះ) គឺពួក អ្នកអាចបរបាញ់សត្វបាន។ ហើយចូរកុំបណ្ដោយឱ្យការស្អប់ខ្ពើម របស់ក្រុមមួយដែលបានរារាំងពួកអ្នកពីម៉ាស្ជីទិលហារ៉មធ្វើឱ្យពួក អ្នកបំពានឱ្យសោះ។ ចូរពួកអ្នកជួយគ្នាក្នុងការធ្វើអំពើល្អ និងកោត ខ្លាចអល់ឡោះ។ ហើយចូរពួកអ្នកកុំជួយគ្នាក្នុងការធ្វើអំពើបាប និងធ្វើជាសត្រូវនឹងគ្នាឱ្យសោះ។ ហើយចូរពួកអ្នកកោតខ្លាច អល់ឡោះ។ ជាការពិតណាស់ អល់ឡោះជាអ្នកធ្វើទារុណកម្ម ដ៏ធ្ងន់ធ្ងរបំផុត។} (សូរ៉ោះអាល់ម៉ាអ៊ីដះ
: 2).
يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ لَا تُحِلُّواْ شَعَٰٓئِرَ ٱللَّهِ وَلَا ٱلشَّهۡرَ ٱلۡحَرَامَ وَلَا ٱلۡهَدۡيَ وَلَا ٱلۡقَلَٰٓئِدَ وَلَآ ءَآمِّينَ ٱلۡبَيۡتَ ٱلۡحَرَامَ يَبۡتَغُونَ فَضۡلٗا مِّن رَّبِّهِمۡ وَرِضۡوَٰنٗاۚ وَإِذَا حَلَلۡتُمۡ فَٱصۡطَادُواْۚ وَلَا يَجۡرِمَنَّكُمۡ شَنَـَٔانُ قَوۡمٍ أَن صَدُّوكُمۡ عَنِ ٱلۡمَسۡجِدِ ٱلۡحَرَامِ أَن تَعۡتَدُواْۘ وَتَعَاوَنُواْ عَلَى ٱلۡبِرِّ وَٱلتَّقۡوَىٰۖ وَلَا تَعَاوَنُواْ عَلَى ٱلۡإِثۡمِ وَٱلۡعُدۡوَٰنِۚ وَٱتَّقُواْ ٱللَّهَۖ إِنَّ ٱللَّهَ شَدِيدُ ٱلۡعِقَابِ
{ឱបណ្ដាអ្នកមានជំនឿ. អល់ឡោះពិតជានឹងសាកល្បង ពួកអ្នកពីគ្រប់ប្រភេទនៃការប្រមាញ់សត្វដែលពួកអ្នកអាចចាប់ ដោយដៃ និងដោយព្រួញរបស់ពួកអ្នក(ក្នុងពេលអៀសរ៉ម) ដើម្បី អល់ឡោះនឹងបង្ហាញយ៉ាងច្បាស់ថា បុគ្គលណាដែលកោតខ្លាចទ្រង់ ខណៈដែលគេមើលមិនឃើញទ្រង់។ ដូចេ្នះអ្នកណាបានបំពានបន្ទាប់ ពីនោះ គេនឹងទទួលទារុណកម្មដ៏សែនឈឺចាប់។} (សូរ៉ោះអាល់ម៉ាអ៊ីដះ
: 94).
يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ لَيَبۡلُوَنَّكُمُ ٱللَّهُ بِشَيۡءٖ مِّنَ ٱلصَّيۡدِ تَنَالُهُۥٓ أَيۡدِيكُمۡ وَرِمَاحُكُمۡ لِيَعۡلَمَ ٱللَّهُ مَن يَخَافُهُۥ بِٱلۡغَيۡبِۚ فَمَنِ ٱعۡتَدَىٰ بَعۡدَ ذَٰلِكَ فَلَهُۥ عَذَابٌ أَلِيمٞ
{ឱបណ្ដាអ្នកមានជំនឿ. ចូរពួកអ្នកកុំសម្លាប់សត្វ ខណៈ ដែលពួកអ្នកស្ថិតនៅក្នុងអៀសរ៉ម។ ហើយអ្នកណាក្នុងចំណោមពួក អ្នកបានសម្លាប់វាដោយចេតនាគឺត្រូវពិន័យ(ឱ្យសំឡេះសត្វពាហនៈ) ដូចសត្វដែលគេបានសម្លាប់នោះដែលអ្នកយុត្ដិធម៌ពីរនាក់ក្នុងចំណោមពួកអ្នកកាត់សេចក្ដីក្នុងរឿងនេះ ដើម្បីចែកជូនដល់អ្នកក្រីក្រ នៅម៉ាក្កះ ឬពិន័យជាអាហារផ្ដល់ឱ្យអ្នកក្រីក្រ ឬបួសជំនួសអាហារ នោះ ដើម្បីឱ្យគេភ្លក្សលទ្ធផលនៃទង្វើអាក្រក់របស់គេ។ អល់ឡោះ បានអធ្យាស្រ័យនូវអ្វីៗដែលកន្លងទៅ។ ហើយអ្នកណាដែលបាន ត្រឡប់ទៅប្រព្រឹត្ដទៀតនោះ អល់ឡោះនឹងផ្ដន្ទាទោសចំពោះគេ។ ហើយអល់ឡោះមហាខ្លាំងពូកែមានអានុភាពផ្ដន្ទាទោស។} (សូរ៉ោះអាល់ម៉ាអ៊ីដះ
: 95).
يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ لَا تَقۡتُلُواْ ٱلصَّيۡدَ وَأَنتُمۡ حُرُمٞۚ وَمَن قَتَلَهُۥ مِنكُم مُّتَعَمِّدٗا فَجَزَآءٞ مِّثۡلُ مَا قَتَلَ مِنَ ٱلنَّعَمِ يَحۡكُمُ بِهِۦ ذَوَا عَدۡلٖ مِّنكُمۡ هَدۡيَۢا بَٰلِغَ ٱلۡكَعۡبَةِ أَوۡ كَفَّٰرَةٞ طَعَامُ مَسَٰكِينَ أَوۡ عَدۡلُ ذَٰلِكَ صِيَامٗا لِّيَذُوقَ وَبَالَ أَمۡرِهِۦۗ عَفَا ٱللَّهُ عَمَّا سَلَفَۚ وَمَنۡ عَادَ فَيَنتَقِمُ ٱللَّهُ مِنۡهُۚ وَٱللَّهُ عَزِيزٞ ذُو ٱنتِقَامٍ
{គេ(អល់ឡោះ)បានអនុញ្ញាតឱ្យពួកអ្នកនេសាទសត្វ សមុទ្ររស់ និងយកសត្វសមុទ្រស្លាប់មកធ្វើជាអាហារសម្រាប់ពួក អ្នក និងសម្រាប់ពួកអ្នកដំណើរ។ ហើយគេបានហាមឃាត់ពួកអ្នក នូវការប្រមាញ់សត្វរស់នៅលើគោកដរាបណាពួកអ្នកស្ថិតកុ្នង អៀសរ៉ម។ ហើយចូរពួកអ្នកកោតខ្លាចអល់ឡោះដែលពួកអ្នកនឹង ត្រូវគេប្រមូលផ្តុំ ទៅកាន់ទ្រង់វិញ។} (សូរ៉ោះអាល់ម៉ាអ៊ីដះ
: 96).
أُحِلَّ لَكُمۡ صَيۡدُ ٱلۡبَحۡرِ وَطَعَامُهُۥ مَتَٰعٗا لَّكُمۡ وَلِلسَّيَّارَةِۖ وَحُرِّمَ عَلَيۡكُمۡ صَيۡدُ ٱلۡبَرِّ مَا دُمۡتُمۡ حُرُمٗاۗ وَٱتَّقُواْ ٱللَّهَ ٱلَّذِيٓ إِلَيۡهِ تُحۡشَرُونَ
{អល់ឡោះបានបង្កើតកាក់ហ្ពះជាពៃតុលហារ៉មដែលជា កន្លែងជួបជុំសម្រាប់មនុស្សលោក។ ហើយ(ទ្រង់ហាមឃាត់មិនឱ្យ ធ្វើសង្គ្រាម)នៅបណ្ដាខែហារ៉ម និង(មិនឱ្យបំពានទៅលើ)អាល់ ហាទយ៉ា និងសត្វដែលគេបានពាក់ប្រឡៅក។ ទាំងនោះគឺដើម្បី ឱ្យពួកអ្នកដឹងថាៈ ពិតប្រាកដណាស់ អល់ឡោះដឹងនូវអ្វីៗដែលមាន នៅលើមេឃជាច្រើនជាន់ និងអ្វីៗដែលមាននៅលើផែនដី។ ហើយ ពិតប្រាកដណាស់ អល់ឡោះដឹងបំផុតនូវរាល់អ្វីៗទាំងអស់។} (សូរ៉ោះអាល់ម៉ាអ៊ីដះ
: 97).
۞ جَعَلَ ٱللَّهُ ٱلۡكَعۡبَةَ ٱلۡبَيۡتَ ٱلۡحَرَامَ قِيَٰمٗا لِّلنَّاسِ وَٱلشَّهۡرَ ٱلۡحَرَامَ وَٱلۡهَدۡيَ وَٱلۡقَلَٰٓئِدَۚ ذَٰلِكَ لِتَعۡلَمُوٓاْ أَنَّ ٱللَّهَ يَعۡلَمُ مَا فِي ٱلسَّمَٰوَٰتِ وَمَا فِي ٱلۡأَرۡضِ وَأَنَّ ٱللَّهَ بِكُلِّ شَيۡءٍ عَلِيمٌ
{តើពួកអ្នកចាត់ទុកការផ្គត់ផ្គង់ទឹកដល់ពួកអ្នកធ្វើហាជ្ជី និង ថែទាំម៉ាស្ជីទិលហារ៉ម(នៅម៉ាក្កះ) ស្មើនឹងអ្នកដែលមានជំនឿលើ អល់ឡោះ និងថ្ងៃបរលោក ព្រមទាំងបានតស៊ូប្រយុទ្ធក្នុងមាគ៌ារបស់ អល់ឡោះឬ? ពួកគេទាំងនោះមានភាពមិនស្មើគ្នាឡើយនៅចំពោះ មុខអល់ឡោះ។ ហើយអល់ឡោះមិនចង្អុលបង្ហាញក្រុមដែលបំពាន ឡើយ។} (សូរ៉ោះអាត់តាវហ្ពះ
: 19).
۞ أَجَعَلۡتُمۡ سِقَايَةَ ٱلۡحَآجِّ وَعِمَارَةَ ٱلۡمَسۡجِدِ ٱلۡحَرَامِ كَمَنۡ ءَامَنَ بِٱللَّهِ وَٱلۡيَوۡمِ ٱلۡأٓخِرِ وَجَٰهَدَ فِي سَبِيلِ ٱللَّهِۚ لَا يَسۡتَوُۥنَ عِندَ ٱللَّهِۗ وَٱللَّهُ لَا يَهۡدِي ٱلۡقَوۡمَ ٱلظَّٰلِمِينَ
{ហើយចូរអ្នកប្រកាសអំពាវនាវដល់មនុស្សលោកអំពីការ ធ្វើហាជ្ជី។ ពួកគេនឹងមកកាន់អ្នក(តាមការអំពាវនាវ)ដោយថ្មើរ ជើងនិងដោយជិះសត្វអូដ្ឋដែលពួកគេនឹងមកពីគ្រប់ច្រកល្ហកដ៏សែន ឆ្ងាយ។} (សូរ៉ោះអាល់ហាជ្ជ
: 27).
وَأَذِّن فِي ٱلنَّاسِ بِٱلۡحَجِّ يَأۡتُوكَ رِجَالٗا وَعَلَىٰ كُلِّ ضَامِرٖ يَأۡتِينَ مِن كُلِّ فَجٍّ عَمِيقٖ
{ដើម្បីពួកគេនឹងឃើញផលប្រយោជន៍សម្រាប់ពួកគេ(ផលបុណ្យហាជ្ជី និងផលចំណេញពីជំនួញ) ហើយពួកគេរំលឹកឈ្មោះ របស់អល់ឡោះក្នុងអំឡុងថ្ងៃដែលគេបានកំណត់(ថ្ងៃទីដប់ ដប់មួយ ដប់ពីរ ដប់បី នៃខែហ៊្សុលហិជ្ជះ)ចំពោះអ្វីដែលទ្រង់បានប្រទានលាភ សក្ការៈដល់ពួកគេអំពីសត្វពាហនៈ។ ដូចេ្នះ ចូរពួកអ្នកបរិភោគអំពី វា និងបរិច្ចាគឱ្យអ្នកក្រលំបាក។} (សូរ៉ោះអាល់ហាជ្ជ
: 28).
لِّيَشۡهَدُواْ مَنَٰفِعَ لَهُمۡ وَيَذۡكُرُواْ ٱسۡمَ ٱللَّهِ فِيٓ أَيَّامٖ مَّعۡلُومَٰتٍ عَلَىٰ مَا رَزَقَهُم مِّنۢ بَهِيمَةِ ٱلۡأَنۡعَٰمِۖ فَكُلُواْ مِنۡهَا وَأَطۡعِمُواْ ٱلۡبَآئِسَ ٱلۡفَقِيرَ
{បន្ទាប់មកចូរឱ្យពួកគេបំពេញករណីយកិច្ចរបស់ពួកគេឱ្យ បានចប់សព្វគ្រប់ ហើយចូរឱ្យពួកគេបំពេញនូវការសច្ចារបស់ពួកគេ (សច្ចានឹងសំឡេះសត្វ នៅរដូវហាជ្ជី និងក្នុងកាតព្វកិច្ចផេ្សងៗទៀត) និងឱ្យពួកគេតវ៉ាហ្វជុំវិញកាក់ហ្ពះចុះ។} (សូរ៉ោះអាល់ហាជ្ជ
: 29).
ثُمَّ لۡيَقۡضُواْ تَفَثَهُمۡ وَلۡيُوفُواْ نُذُورَهُمۡ وَلۡيَطَّوَّفُواْ بِٱلۡبَيۡتِ ٱلۡعَتِيقِ
{ចំពោះវាគឺមានប្រយោជន៍ជាច្រើនសម្រាប់ពួកអ្នក(ជិះ ឬ ច្របាច់យកទឹកដោះ)រហូតដល់ពេលកំណត់(ត្រូវសំឡេះ)។ បន្ទាប់ មកកន្លែងដែលត្រូវសំឡេះនោះគឺនៅទឹកដីអាល់ហារ៉ម។} (សូរ៉ោះអាល់ហាជ្ជ
: 33).
لَكُمۡ فِيهَا مَنَٰفِعُ إِلَىٰٓ أَجَلٖ مُّسَمّٗى ثُمَّ مَحِلُّهَآ إِلَى ٱلۡبَيۡتِ ٱلۡعَتِيقِ
{ហើយសត្វអូដ្ឋ យើងបានបង្កើតវាជានិមិត្ដសញ្ញាមួយនៃ និមិត្ដសញ្ញាជាច្រើនរបស់អល់ឡោះសម្រាប់ពួកអ្នកដោយសត្វនោះ មានប្រយោជន៍បំផុតសម្រាប់ពួកអ្នក ។ ដូចេ្នះ ចូរពួកអ្នករំលឹក ឈ្មោះរបស់អល់ឡោះទៅលើវា(នៅពេលសំឡេះសត្វអូដ្ឋ) ខណៈ ដែលវាឈរ។ ហើយនៅពេលដែលខ្លួនរបស់វាបានដួល(ស្លាប់) ហើយនោះ ចូរពួកអ្នកទទួលទានមួយចំនួនអំពីវា ហើយត្រូវចែក ចាយដល់អ្នកក្រដែលមិនហ៊ានសុំ និងអ្នកក្រដែលដាច់ចិត្ដសុំ។ ដូច្នោះហើយ យើងបានបង្កើតវាជាប្រយោជន៍សម្រាប់ពួកអ្នក សង្ឃឹមថាពួកអ្នកនឹងដឹងគុណ(មកចំពោះយើង)។} (សូរ៉ោះអាល់ហាជ្ជ
: 36).
وَٱلۡبُدۡنَ جَعَلۡنَٰهَا لَكُم مِّن شَعَٰٓئِرِ ٱللَّهِ لَكُمۡ فِيهَا خَيۡرٞۖ فَٱذۡكُرُواْ ٱسۡمَ ٱللَّهِ عَلَيۡهَا صَوَآفَّۖ فَإِذَا وَجَبَتۡ جُنُوبُهَا فَكُلُواْ مِنۡهَا وَأَطۡعِمُواْ ٱلۡقَانِعَ وَٱلۡمُعۡتَرَّۚ كَذَٰلِكَ سَخَّرۡنَٰهَا لَكُمۡ لَعَلَّكُمۡ تَشۡكُرُونَ
{សាច់របស់វា និងឈាមរបស់វាទាំងអស់មិនអាចទៅដល់ អល់ឡោះឡើយ ក៏ប៉ុន្ដែការកោតខ្លាច(អល់ឡោះ)អំពីពួកអ្នកទេ ដែលអាចទៅដល់ទ្រង់នោះ។ ដូច្នោះដែរ ទ្រង់បានបង្កើតវាជាប្រ-យោជន៍សម្រាប់ពួកអ្នក ដើម្បីឱ្យពួកអ្នកលើកតម្កើងអល់ឡោះទៅ លើអ្វីដែលទ្រង់បានចង្អុលបង្ហាញដល់ពួកអ្នក។ ហើយចូរអ្នក (មូហាំម៉ាត់)ផ្ដល់ដំណឹងរីករាយដល់បណ្ដាអ្នកដែលសាងអំពើល្អ។} (សូរ៉ោះអាល់ហាជ្ជ
: 37).
لَن يَنَالَ ٱللَّهَ لُحُومُهَا وَلَا دِمَآؤُهَا وَلَٰكِن يَنَالُهُ ٱلتَّقۡوَىٰ مِنكُمۡۚ كَذَٰلِكَ سَخَّرَهَا لَكُمۡ لِتُكَبِّرُواْ ٱللَّهَ عَلَىٰ مَا هَدَىٰكُمۡۗ وَبَشِّرِ ٱلۡمُحۡسِنِينَ