- ការផ្សារភ្ជាប់ចំណងសាច់សាលោហិតពិតប្រាកដទៅតាមច្បាប់បញ្ញត្តិឥស្លាម គឺអ្នកផ្សារភ្ជាប់សាច់សាលោហិតជាមួយអ្នកដែលកាត់ផ្ដាច់ពីអ្នក លើកលែងទោសឲ្យអ្នកដែលបំពានលើអ្នក ហើយផ្តល់ទៅឲ្យអ្នកដែលមិនផ្តល់ឲ្យអ្នក មិនមែនជាការផ្សារភ្ជាប់ក្នុងលក្ខណៈស្មើគ្នា(បើគេរាប់រក យើងក៏រាប់រក។ តែបើគេមិនរាប់រក យើងក៏មិនរាប់រកគេ)នោះទេ។
- ការផ្សារភ្ជាប់ចំណងសាច់សាលោហិត គឺតាមរយៈការផ្ដល់នូវប្រការល្អដល់ពួកគេតាមដែលអាចធ្វើបាន ដូចជាទ្រព្យសម្បត្តិ ការបួងសួង ការណែនាំឲ្យធ្វើអំពើល្អនិងហាមឃាត់ពីអំពើអាក្រក់ ព្រមទាំងរារាំងប្រការអាក្រក់ពីពួកគេតាមដែលអាចធ្វើបាន។