- ការមានទំនាក់ទំនងល្អជាមួយមនុស្ស ការអភ័យទោសឱ្យពួកគេ និងលើកលែងឲ្យពួកគេនៅពេលពួកគេមានការលំបាក គឺស្ថិតក្នុងចំណោមមូលហេតុដ៏ធំធេងក្នុងការរួចផុតពីទណ្ឌកម្មរបស់អល់ឡោះនាថ្ងៃបរលោក។
- ការធ្វើល្អចំពោះសត្វលោក ការមានភាពជ្រះថ្លា ស្មោះសចំពោះអល់ឡោះ និងមានក្តីសង្ឃឹមចំពោះក្តីមេត្តាករុណារបស់ទ្រង់ ស្ថិតក្នុងចំណោមមូលហេតុនាំឲ្យទទួលបាននូវការអភ័យទោសពីបាបកម្មទាំងឡាយ។